ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​សំរាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឲ្យ​ពូជ​អំបូរ​កេហាត់ ក្នុង​ពួក​លេវី ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ដ្បិត​ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឲ្យ​កូន​ចៅ​លោក​អើរ៉ុន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក

អាល់គីតាប

ឲ្យ​កូន​ចៅ​ហារូន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។

សូមមើលជំពូក



យ៉ូស្វេ 21:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១)


ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន នឹង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ


ពួក​កូន​របស់​កេហាត់ តាម​គ្រួសារ​គេ គឺ​អាំរ៉ាម​១ យីតសារ​១ ហេប្រុន​១ នឹង​អ៊ូស៊ាល​១


ដំណ​អំពី​កេហាត់​មក នោះ​កើត​មាន​គ្រួសារ​អាំរ៉ាម គ្រួសារ​យីតសារ គ្រួសារ​ហេប្រុន នឹង​គ្រួសារ​អ៊ូស៊ាល នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កេហាត់


ចូរ​រាប់​ចំនួន​ពួក​កូន​ចៅ​កេហាត់ ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​លេវី​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ


គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង


គេ​ចាប់​ឆ្នោត​ឲ្យ​ពួក​គ្រួ​កេហាត់​ដែរ រីឯ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ដែល​ជា​ពួក​លេវី​នោះ គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣​ក្នុង​ពូជ​អំបូរ​យូដា ស៊ីម្មាន នឹង​បេន‌យ៉ាមីន


ក្នុង​ពូជ​អំបូរ​ពួក​កូន​ចៅ​យូដា នឹង​ស៊ីម្មាន នោះ​គេ​បាន​ឲ្យ​ទី​ក្រុង​ទាំង​នេះ ដូច​ជា​មាន​ឈ្មោះ​នៅ​ក្រោម​នេះ​ស្រាប់