ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 2:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ទាំង​២​ក៏​ចេញ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​៣​ថ្ងៃ កំពុង​ដែល​ពួក​អ្នក​ដេញ​តាម បាន​ពិនិត្យ​រក​គ្រប់​សព្វ​តាម​ផ្លូវ​ឥត​មាន​ឃើញ​សោះ ហើយ​បាន​ត្រឡប់​វិល​ទៅ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​ឯ​ស្រុក​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​អ្នក​ដេញ​តាមបាន​វិល​ត្រឡប់​មក​វិញ ក្រោយ​ពេល​ដែល​ពួក​គេ​បានស្វែង​រក​សព្វ​តាម​ផ្លូវ ហើយ​រក​មិន​ឃើញ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ‌ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។

សូមមើលជំពូក

អាល់គីតាប

បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ​ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។

សូមមើលជំពូក



យ៉ូស្វេ 2:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ពួក​អ្នក​ដែល​អាប់‌សា‌ឡំម​ចាត់​ប្រើ ក៏​មក​ដល់​ស្រី​នោះ នៅ​ក្នុង​ផ្ទះ​សួរ​ថា តើ​អ័ហ៊ីម៉ាស នឹង​យ៉ូណា‌ថាន​នៅ​ឯ​ណា តែ​ស្រី​នោះ​ឆ្លើយ​ថា គេ​បាន​ឆ្លង​ស្ទឹង​ទៅ​បាត់​ហើយ កាល​គេ​ស្វែង​រក​មិន​ឃើញ​សោះ នោះ​ក៏​នាំ​គ្នា ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


នាង​ឆ្លើយ​តប​ថា សូម​សំរេច​ដូច​ជា​ពាក្យ​អ្នក​ចុះ ដូច្នេះ​នាង​ក៏​ឲ្យ​គេ​ទៅ ហើយ​គេ​ចេញ​បាត់​ទៅ រួច​នាង​ចង​ខ្សែ​ក្រហម​នោះ​នៅ​ជាប់​នឹង​បង្អួច។


នោះ​ទើប​អ្នក​ទាំង​២​បែរ​ចុះ​ពី​ភ្នំ​ឆ្លង​ទៅ​ដល់​យ៉ូស្វេ ជា​កូន​នុន ទៅ​រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ដែល​បាន​កើត​មក​ដល់​គេ