Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 2:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ‌ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​ឯ​ស្រុក​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​អ្នក​ដេញ​តាមបាន​វិល​ត្រឡប់​មក​វិញ ក្រោយ​ពេល​ដែល​ពួក​គេ​បានស្វែង​រក​សព្វ​តាម​ផ្លូវ ហើយ​រក​មិន​ឃើញ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 អ្នក​ទាំង​២​ក៏​ចេញ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​៣​ថ្ងៃ កំពុង​ដែល​ពួក​អ្នក​ដេញ​តាម បាន​ពិនិត្យ​រក​គ្រប់​សព្វ​តាម​ផ្លូវ​ឥត​មាន​ឃើញ​សោះ ហើយ​បាន​ត្រឡប់​វិល​ទៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ​ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 2:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ដែល​ស្ដេច​អាប់‌សា‌ឡុម​ចាត់​ឲ្យ​ដេញ​តាម បាន​មក​ដល់​ផ្ទះ​ស្ត្រី​នោះ ហើយ​សួរ​ថា៖ «តើ​លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ពួក​លោក​ឆ្លង​ផុត​ទៅ​ហើយ»។ ពួក​គេ​រុក‌រក តែ​ពុំ​បាន​ប្រទះ​ឃើញ​លោក​ទាំង​ពីរ​ទេ ដូច្នេះ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​ឲ្យ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។


បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជម្រាប​លោក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម