ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 17:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្រុក​ខាង​ត្បូង​ជា​របស់​ផង​អេប្រា‌អិម ហើយ​ខាង​ជើង​ជា​របស់​ផង​ម៉ាន៉ាសេ មាន​សមុទ្រ​ជា​ខាង​ចុង​ស្រុក ស្រុក​គេ​ក៏​រហូត​ដល់​អេស៊ើរ​ខាង​ជើង ហើយ​រហូត​ដល់​អ៊ីសាខារ​ខាង​កើត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ស្រុក​ខាង​ត្បូង​ជា​កម្ម​សិទ្ធិ​របស់​អេប្រាអិម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​ម៉ាណា‌សេ ដែល​មាន​សមុទ្រ​ជាព្រំ​ប្រទល់។ ស្រុក​អេស៊ើរជា​ព្រំ​ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ​ប្រទល់​ខាង​កើត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ប្រទល់​ខាង​លិច ស្រុក​អេ‌ស៊ើរ​ជា​ព្រំ‌ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ‌ប្រទល់​ខាង​កើត។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ហើយ​ខាង​ជើង​ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ។ សមុទ្រ​មេឌី‌ទែរ៉ា‌ណេ​ជា​ព្រំ​ប្រទល់​ខាង​លិច ស្រុក​អេស៊ើរ​ជា​ព្រំ​ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ី‌សា‌ខារ​ជា​ព្រំ​ប្រទល់​ខាង​កើត។

សូមមើលជំពូក



យ៉ូស្វេ 17:10
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ នឹង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន នឹង​ដំបន់​ជុំវិញ ក្រុង​យីបលាម នឹង​ដំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក នឹង​ដំបន់​ជុំវិញ នឹង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ នឹង​ដំបន់​ជុំវិញ គឺ​អស់​៣​ស្រុក


ព្រំ​នោះ​ក៏​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា រួច​ទៅ​តាម​ខាង​ត្បូង​ស្ទឹង​នោះ ទី​ក្រុង​ទាំង​នោះ​ដែល​នៅ​ក្នុង​ព្រំ​របស់​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​អេប្រា‌អិម តែ​ព្រំ​ស្រុក​ម៉ាន៉ាសេ គឺ​នៅ​ខាង​ជើង​ស្ទឹង​នោះ​វិញ រួច​ក៏​ចុះ​ទៅ​ផុត​ត្រឹម​សមុទ្រ