Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឯ​ស្រុក​ខាង​ត្បូង​ជា​កម្ម​សិទ្ធិ​របស់​អេប្រាអិម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​ម៉ាណា‌សេ ដែល​មាន​សមុទ្រ​ជាព្រំ​ប្រទល់។ ស្រុក​អេស៊ើរជា​ព្រំ​ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ​ប្រទល់​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ប្រទល់​ខាង​លិច ស្រុក​អេ‌ស៊ើរ​ជា​ព្រំ‌ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ‌ប្រទល់​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​ស្រុក​ខាង​ត្បូង​ជា​របស់​ផង​អេប្រា‌អិម ហើយ​ខាង​ជើង​ជា​របស់​ផង​ម៉ាន៉ាសេ មាន​សមុទ្រ​ជា​ខាង​ចុង​ស្រុក ស្រុក​គេ​ក៏​រហូត​ដល់​អេស៊ើរ​ខាង​ជើង ហើយ​រហូត​ដល់​អ៊ីសាខារ​ខាង​កើត

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ហើយ​ខាង​ជើង​ជា​កម្ម‌សិទ្ធិ​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ។ សមុទ្រ​មេឌី‌ទែរ៉ា‌ណេ​ជា​ព្រំ​ប្រទល់​ខាង​លិច ស្រុក​អេស៊ើរ​ជា​ព្រំ​ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ី‌សា‌ខារ​ជា​ព្រំ​ប្រទល់​ខាង​កើត។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 17:10
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​តាអាណាក និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អស់​បី​ស្រុក


បន្ទាប់​មក ព្រំប្រទល់​នោះ​លាត​សន្ធឹង​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា។ ឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ស្ទឹង ដែល​ស្ថិត​ក្នុង​ទឹក​ដី​របស់​ម៉ាណា‌សេ ជា​កម្ម​សិទ្ធិ​របស់​ពួក​អេប្រាអិម។ បន្ទាប់​មក​ទៀត ព្រំប្រទល់​ស្រុក​ម៉ាណា‌សេ​លាត​សន្ធឹង​ទៅ​ខាង​ជើង​ស្ទឹង រួច​ទៅ​ផុត​ត្រឹម​សមុទ្រ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម