យ៉ូស្វេ 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រំដែនគេខាងត្បូង នោះចាប់តាំងពីចុងឈូងសមុទ្រអំបិលដែលបែរទៅខាងត្បូង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រំប្រទល់ខាងត្បូងរបស់គេ ចាប់តាំងពីចុងសមុទ្រស្លាប់ គឺចាប់ពីឈូងសមុទ្រដែលបែរទៅទិសខាងត្បូង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំប្រទល់ខាងត្បូងនេះលាតសន្ធឹងចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោស្ថានណេកិប អាល់គីតាប ព្រំប្រទល់ខាងត្បូងនេះ លាតសន្ធឹង ចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោស្ថានណេកិប |
ព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទអស់រលីង ហើយនឹងលើកព្រះហស្តទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ទ្រង់ ទៅវាយទន្លេឲ្យបែកជា៧ផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើងដើរឆ្លងទៅបាន
ឯខាងកើត នោះត្រូវឲ្យវាស់តាមទន្លេយ័រដាន់ នៅជាកណ្តាលស្រុកហាវរ៉ុន ស្រុកដាម៉ាស នឹងស្រុកកាឡាតម្ខាង នឹងស្រុកអ៊ីស្រាអែលម្ខាង ចាប់តាំងពីព្រំស្រុកខាងជើង រហូតដល់សមុទ្រខាងកើត នេះហើយជាព្រំដែនខាងកើត
លោកក៏ប្រាប់ខ្ញុំថា ទឹកនេះហូរចេញទៅទិសខាងកើតធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ
នោះដែនស្រុករបស់ឯងខាងត្បូង ត្រូវចាប់តាំងពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដំម ហើយព្រំស្រុកខាងត្បូង នោះត្រូវចាប់តាំងពីចុងសមុទ្រអំបិលទៅទិសខាងកើត
ឯចំណែក ដែលបានចែកដល់ពូជអំបូរនៃពួកកូនចៅយូដាតាមគ្រួគេទាំងប៉ុន្មាន នោះគឺខាងត្បូងទល់នឹងព្រំស្រុកអេដំម ហើយនឹងទីរហោស្ថានស៊ីនខាងត្បូងបំផុត
ដំរង់ទៅខាងត្បូង រួចឡើងតាមច្រកភ្នំអាក្រាប៊ីមទៅតាមស៊ីន ហើយចេញមកខាងត្បូងកាដេស-បារនា ដំរង់ទៅដល់ហេស្រុន ហើយឡើងទៅឯអាដារ រួចបត់មកដល់ការកា
នោះទឹកដែលហូរចុះពីលើមក ក៏ឈប់នៅនឹង ឡើងជាគំនរពីទីចំងាយត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ហើយផ្នែកទឹកដែលហូរចុះទៅខាងសមុទ្រស្រុកវាល គឺជាសមុទ្រអំបិល នោះក៏ហូររីងអស់ទៅ រួចពួកបណ្តាជនគេឆ្លងដំរង់ចំទៅឯក្រុងយេរីខូរ