ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 15:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រំ​ប្រទល់​ខាង​លិច នោះ​គឺ​តាម​ឆ្នេរ​របស់​សមុទ្រ​ធំ នេះ​ហើយ​ជា​ព្រំ​ស្រុក​នៅ​ព័ទ្ធ​ជុំវិញ​របស់​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រំ​ប្រទល់​ខាង​លិច គឺ​សមុទ្រ​ធំ និង​ឆ្នេរសមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា តាមពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រំ‌ប្រទល់​ខាង​លិច​គឺ​សមុទ្រ​មេឌី‌ទែរ៉ាណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។

សូមមើលជំពូក

អាល់គីតាប

រីឯ​ព្រំ​ប្រទល់​ខាង​លិច គឺ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំ​ប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។

សូមមើលជំពូក



យ៉ូស្វេ 15:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខាង​លិច នោះ​គឺ​ជា​សមុទ្រ​ធំ ចាប់​តាំង​ពី​ព្រំ‌ដែន​ខាង​ត្បូង​ទៅ ត្រឹម​ទល់​ដែន​នឹង​ទ្វារ​ស្រុក​ហាម៉ាត នេះ​ជា​ព្រំ​ខាង​លិច។


ហើយ​តាម​ព្រំ​ស្រុក​របស់​រូបេន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​យូដា។


គ្រប់​ទី​កន្លែង​ណា​ដែល​ជើង​ឯង​រាល់​គ្នា​នឹង​ជាន់​លើ នោះ​នឹង​បាន​ជា​របស់​ផង​ឯង​ហើយ ឯ​ព្រំ​ស្រុក​ឯង នោះ​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន ហើយ​ពី​ទន្លេ គឺ​ជា​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច


ពី​ទី​នោះ​ក៏​ចេញ​ទៅ​ខាង​ជើង​ក្រុង​អេក្រុន​ដល់​ស៊ីក្រុន ហើយ​តាម​ភ្នំ​បាឡា​ទៅ​ដល់​យ៉ាបនាល រួច​ផុត​ត្រឹម​សមុទ្រ


នឹង​ក្រុង​អាសដូឌ ព្រម​ទាំង​ភូមិ នឹង​តំបន់​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ ក្រុង​កាសា ព្រម​ទាំង​ភូមិ នឹង​តំបន់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ នឹង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។


រួច​ត្រូវ​ឲ្យ​គេ​ចែក​ស្រុក​នោះ​ជា​៧​ចំណែក ឯ​ពួក​យូដា​ត្រូវ​ឲ្យ​គេ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ជើង