ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 14:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ពួក​កូន​ចៅ​យ៉ូសែប​បាន​ចែក​ជា​ពូជ​អំបូរ​២​ផ្នែក​ទៅ​ហើយ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដូច្នេះ​គេ​មិន​បាន​ចែក​ចំណែក​ណា​ដល់​ពួក​លេវី​នៅ​ក្នុង​ស្រុក​នោះ​ទេ លើក​តែ​ទី​ក្រុង​សំរាប់​ឲ្យ​គេ​នៅ​ប៉ុណ្ណោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​សំរាប់​ហ្វូង​សត្វ នឹង​ទ្រព្យ​សម្បត្តិ​គេ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​ពួក​កូន​ចៅ​លោក​យ៉ូសែប​ចែកចេញ​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអិម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ចំណែក​នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​បានទទួល​តែ​ទី​ក្រុង​សម្រាប់​រស់​នៅ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ចាត់​ទុក​កូន​ចៅ​លោក​យ៉ូសែប​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដី‌ធ្លី​សម្រាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។

សូមមើលជំពូក

អាល់គីតាប

គេ​ចាត់​ទុក​កូន​ចៅ​យូសុះ ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណាសេ និង​អេប្រា‌អ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដី​ធ្លី​សម្រាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។

សូមមើលជំពូក



យ៉ូស្វេ 14:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ឲ្យ​កូន​ច្បង​ឈ្មោះ​ថា ម៉ាន៉ាសេ ដោយ​គិត​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​ភ្លេច​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​គ្រួ​ឪពុក​អញ​ផង


ហើយ​កូន​១​ទៀត​គាត់​ឲ្យ​ឈ្មោះ​ថា អេប្រា‌អិម ដោយ​គិត​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​អញ​មាន​កូន នៅ​ក្នុង​ស្រុក​នៃ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អញ។


នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ


ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​ជំរាប​យ៉ូសែប​ថា ឪពុក​លោក​មាន​ជំងឺ​ឈឺ​ហើយ នោះ​យ៉ូសែប​ក៏​នាំ​យក​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ជា​កូន​ខ្លួន​ទាំង​២ ទៅ​ជា​មួយ


រីឯ​កូន​ប្រុស​ឯង​ទាំង​២​ដែល​ឯង​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ គ្រា​មុន​ដែល​អញ​មក​ឯ​ឯង​នៅ​ស្រុក​នេះ គឺ​អេប្រា‌អិម​នឹង​ម៉ាន៉ាសេ នោះ​ជា​របស់​ផង​អញ​ដូច​ជា​រូបេន​នឹង​ស៊ីម្មាន​ជា​របស់​ផង​អញ​ដែរ


តែ​ពូជ​ដែល​ឯង​នឹង​បង្កើត​ក្រោយ​ទៀត នោះ​នឹង​បាន​ជា​របស់​ផង​ឯង​វិញ វា​នឹង​ត្រូវ​ហៅ​តាម​ឈ្មោះ​បង​ប្អូន​វា ក្នុង​ចំណែក​មរដក​របស់​គេ


ហេសេគា​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​អ៊ីស្រាអែល ហើយ​នឹង​ពួក​យូដា​ទាំង​អស់ ក៏​ផ្ញើ​ព្រះ‌រាជ‌សាសន៍​ដល់​ពួក​អេប្រា‌អិម នឹង​ពួក​ម៉ាន៉ាសេ ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


ឯ​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ គឺ​ម៉ាន៉ាសេ​១ នឹង​អេប្រា‌អិម​១


ដូច្នេះ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ពួក​ម៉ាន៉ាសេ នឹង​ពួក​អេប្រា‌អិម​បាន​មរដក​របស់​គេ​ហើយ។