២ របាក្សត្រ 30:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
1 ហេសេគាក៏ចាត់គេ ឲ្យទៅឯពួកអ៊ីស្រាអែល ហើយនឹងពួកយូដាទាំងអស់ ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម នឹងពួកម៉ាន៉ាសេ ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
សូមមើលជំពូក ចម្លង
1 ព្រះបាទហេសេគាក៏ចាត់គេឲ្យទៅពួកអ៊ីស្រាអែល ហើយពួកយូដាទាំងអស់ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម និងពួកម៉ាណាសេ ឲ្យមានព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
សូមមើលជំពូក ចម្លង
1 ព្រះបាទហេសេគាចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា ទ្រង់ក៏សរសេររាជសារផ្ញើទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេ អញ្ជើញពួកគេមកព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យចម្លង*ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
សូមមើលជំពូក ចម្លង
1 ស្តេចហេសេគាចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែល និងស្រុកយូដា គាត់ក៏សរសេរលិខិតផ្ញើទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេ អញ្ជើញពួកគេមកដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម ដើម្បីចូលរួមប្រារព្ធពិធីបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
សូមមើលជំពូក ចម្លង