យ៉ូស្វេ 13:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល នឹងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកដីរបស់គេលាតសន្ធឹងពីស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគរទាំងមូលរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន និងទីក្រុងហុកសិបរបស់យ៉ាអៀរ ដែលនៅស្រុកបាសាននោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្ដេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន អាល់គីតាប ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ស្តេចអុក ស្តេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន |
រួចគេបែរឡើងទៅតាមផ្លូវស្រុកបាសានវិញ នោះអុកជាស្តេចស្រុកបាសាន ព្រមទាំងពួកជនរបស់ទ្រង់ក៏លើកគ្នាចេញមកទាស់នឹងគេ ហើយច្បាំងគ្នានៅត្រង់អេទ្រី
គឺអស់ទាំងទីក្រុងនៅស្រុកវាល នឹងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ហើយនឹងអេទ្រី គឺជាទីក្រុងទាំងប៉ុន្មាននៅនគររបស់ស្តេចអុក ដែលនៅស្រុកបាសាន
យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន
លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែរ គឺដល់ពូជអំបូរពួកកូនចៅម៉ាន៉ាសេ១ចំហៀងតាមគ្រួគេ
ពីព្រោះកូនចៅស្រីរបស់ម៉ាន៉ាសេនោះ បានទទួលមរដកនៅកណ្តាលពួកកូនចៅប្រុសៗដែរ ហើយស្រុកកាឡាតបានចែកដល់ពួកកូនចៅប្រុសរបស់ម៉ាន៉ាសេឯទៀតនោះហើយ។
ហើយក្នុងពូជអំបូរកាឌ់ នោះក៏ឲ្យរ៉ាម៉ូត ដែលនៅស្រុកកាឡាត នឹងដីនៅជុំវិញ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងម៉ាហាណែម នឹងដីនៅជុំវិញ