Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 13:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែរ គឺ​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​១​ចំហៀង​តាម​គ្រួ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​ម៉ូសេ​ក៏​ឲ្យ​មួយ​ចំណែក​ដល់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ដែរ គឺ​ដល់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ម៉ាណា‌សេ​មួយ​ចំហៀង តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់‌កណ្ដាល ទៅ​តាម​អំបូរ​របស់​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ម៉ូសា​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់‌កណ្តាល ទៅ​តាម​អំបូរ​របស់​គេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 13:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​កូន​ចៅ របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចំរើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុក​បាល-ហ៊ើម៉ូន នឹង​សេនារ ហើយ​ភ្នំ​ហ៊ើម៉ូន


ហើយ​តាម​ព្រំ​ស្រុក​របស់​ណែប‌ថាលី ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ម៉ាន៉ាសេ


គឺ​ដល់​កាល​ណា​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ឥត​មាន​ទោស​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចំពោះ​សាសន៍​អ៊ីស្រាអែល​ឡើយ ហើយ​ស្រុក​នេះ​ក៏​នឹង​បាន​ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ដូច្នេះ ម៉ូសេ​ក៏​ឲ្យ​ស្រុក​កាឡាត ទៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ ហើយ​គាត់​តាំង​ទី​លំនៅ​ស្រុក​នោះ​ទៅ


ឯ​ស្រុក​កាឡាត​ដែល​សល់ នឹង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ នោះ​អញ​បាន​ឲ្យ​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ជា​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន​ផង (ស្រុក​នោះ​ក៏​ហៅ​ជា​ស្រុក​របស់​ពួក​រេផែម


នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង នឹង​ភូមិ​គេ​ទាំង​ប៉ុន្មាន​ផង។


ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល នឹង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ


មាន​១០​ចំណែក​ដែល​ត្រូវ​បាន​ដល់​ពួក​ម៉ាន៉ាសេ ក្រៅ​ពី​ស្រុក​កាឡាត នឹង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់


ពី​ព្រោះ​កូន​ចៅ​ស្រី​របស់​ម៉ាន៉ាសេ​នោះ បាន​ទទួល​មរដក​នៅ​កណ្តាល​ពួក​កូន​ចៅ​ប្រុសៗ​ដែរ ហើយ​ស្រុក​កាឡាត​បាន​ចែក​ដល់​ពួក​កូន​ចៅ​ប្រុស​របស់​ម៉ាន៉ាសេ​ឯ​ទៀត​នោះ​ហើយ។


រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ​នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម