នោះដាវីឌមានបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រី នឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ
យ៉ូស្វេ 10:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសម្លាប់គេ ដោយការប្រហារជីវិតយ៉ាងសម្បើម រហូតទាល់តែគេវិនាសអស់ ហើយកាលពួកអ្នកនៅសេសសល់ បានចូលទៅក្នុងទីក្រុងមានកំផែងការពាររួចហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួច ចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។ អាល់គីតាប យ៉ូស្វេ និងជនជាតិអ៊ីស្រអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួចចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។ |
នោះដាវីឌមានបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រី នឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ
នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ នឹងរទេះចំបាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
អ័ប៊ីយ៉ា នឹងពួកទ័ពទ្រង់ ក៏ប្រហារសំឡាប់គេយ៉ាងសំបើម មានពួកអ៊ីស្រាអែល សុទ្ធតែជាមនុស្សជ្រើសរើស បានដួលស្លាប់អស់៥សែននាក់
ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយចុះ
ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានកំផែង ហើយនៅភាំង នៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងទ្រង់
តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ
ព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកកូនចៅអ៊ីស្រាអែល ហើយលោកបានសំឡាប់គេនៅជិតក្រុងគីបៀន ដោយការប្រហារជីវិតយ៉ាងសំបើម ក៏ដេញគេតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា ហើយដល់ម៉ាកេដាផង
តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។
ឯទីក្រុងរបស់ស្តេចទាំងនោះ ព្រមទាំងស្តេចគេផង នោះយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកកាប់គេដោយមុខដាវ ទាំងបំផ្លាញគេអស់រលីង ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មក
ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលបានវាយគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូនដ៏ជាក្រុងធំ នឹងដល់ក្រុងមីសរិផូត-ម៉ែម ហើយនឹងដល់វាលច្រកភ្នំមីសប៉ាខាងកើត គឺវាយគេទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ
កាលពួកអ៊ីស្រាអែលបានសំឡាប់ពួកក្រុងអៃយទាំងប៉ុន្មាន នៅវាលស្រែ នឹងនៅទីរហោស្ថាន ជាកន្លែងដែលបានដេញតាម ហើយគេបានដួលស្លាប់ ដោយមុខដាវទាំងអស់គ្នាជាស្រេចហើយ នោះពួកអ៊ីស្រាអែលទាំងប៉ុន្មានក៏ត្រឡប់ចូលទៅវាយទីក្រុងអៃយ ដោយមុខដាវដែរ