យ៉ូប 8:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត អាល់គីតាប ចំណែកឯអ្នកវិញ បើអ្នកស្វែងរកទ្រង់ បើអ្នកអង្វរករអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុត |
មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ
ឯខ្ញុំ សូម្បីបើខ្ញុំបានសុចរិត គង់តែមិនហ៊ានទូលឆ្លើយដល់ទ្រង់ផង ខ្ញុំនឹងអង្វរដល់ចៅក្រមនៃខ្ញុំវិញ