យ៉ូប 6:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បួនអ្នកដំណើរវង្វេងផ្លូវ នាំគ្នាចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។ អាល់គីតាប ក្បួនអ្នកដំណើរវង្វេងផ្លូវ នាំគ្នាចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។ |
ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីខ្ញាល់របស់ទ្រង់ឡើយ ក្រែងទ្រង់ធ្វើឲ្យទូលបង្គំសាបសូន្យទៅ