នោះសេចក្ដីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង
យ៉ូប 4:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានវិញ្ញាណ១កាត់មុខខ្ញុំទៅ ខ្ញុំក៏ព្រឺរោមឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានវិញ្ញាណមួយកាត់មុខខ្ញុំទៅ ខ្ញុំក៏ព្រឺរោមឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។ អាល់គីតាប គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។ |
នោះសេចក្ដីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង
វិញ្ញាណនោះក៏ឈប់នឹងនៅ តែខ្ញុំរកសំគាល់ថាជាមានរូបភាពយ៉ាងណាមិនបាន មានតែភាពជារូបនៅមុខខ្ញុំប៉ុណ្ណោះ ខ្ញុំក៏ឮសំឡេងរសាវៗពោលមកថា
ទ្រង់យកខ្យល់ធ្វើជាអ្នកជូនដំណឹងរបស់ទ្រង់ ហើយយកអណ្តាតភ្លើងធ្វើជាពួកបំរើទ្រង់
គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់នឹងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ
រួចក៏ពោលមកខ្ញុំថា ឱដានីយ៉ែលជាអ្នកសំណប់យ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលយើងប្រាប់អ្នក ហើយឈរឲ្យត្រង់ឡើងចុះ ពីព្រោះយើងត្រូវចាត់មកឯអ្នក កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ នោះខ្ញុំក៏ឈរនៅទាំងញាប់ញ័រ
ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា
កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត
តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដកទេឬអី។
ខាងឯពួកទេវតា នោះទ្រង់មានបន្ទូលថា «ទ្រង់យកពួកទេវតារបស់ទ្រង់ ធ្វើជាវិញ្ញាណ ហើយពួកអ្នកបំរើទ្រង់ធ្វើជាអណ្តាតភ្លើង»