Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់ ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បំរើ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះអង្គ​ទ្រង់​យក​ខ្យល់​ធ្វើជា​អ្នកនាំសារ​របស់ព្រះអង្គ ហើយ​យក​ភ្លើងសន្ធោសន្ធៅ​ធ្វើជា​អ្នកបម្រើ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គ ហើយ​យក​អណ្ដាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះអង្គ ហើយ​យក​ផ្លេក‌បន្ទោរ ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ទ្រង់ ហើយ​យក​អណ្តាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង នឹង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច


នោះ​អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ នឹង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលី‌សេ


អស់​ទាំង​ភ្លើង នឹង​ព្រិល ហិមៈ នឹង​ចំហាយ​ទឹក ទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់


ឯ​ភាព​នៃ​តួ​មាន​ជីវិត​ទាំង​នោះ គឺ​មើល​ទៅ​ដូច​ជា​រងើក​ភ្លើង ហើយ​ក៏​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​នោះ​ក៏​ភ្លឺ​ចាំង ហើយ​មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មក


នោះ​ទេវតា​តប​មក​ខ្ញុំ​ថា នេះ​គឺ​ជា​ខ្យល់​ទាំង​៤​ទិស​នៅ​លើ​អាកាស ដែល​ចេញ​ពី​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល


ដ្បិត​ពួក​សាឌូស៊ី​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ ក៏​គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ផង តែ​ពួក​ផារិស៊ី​ជឿ​ថា មាន​វិញ


តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បំរើ ដែល​ទ្រង់​បាន​ចាត់​មក សំរាប់​ការ‌ងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។


ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​បន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បំរើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម