នៅទីនោះ ពួកអ្នកទោសមានសេចក្ដីសំរាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយដំរួតទៀតទេ
យ៉ូប 39:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសំរែកនៃអ្នកបញ្ចេរវាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសម្រែកនៃអ្នកបញ្ចេរវាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។ អាល់គីតាប វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។ |
នៅទីនោះ ពួកអ្នកទោសមានសេចក្ដីសំរាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយដំរួតទៀតទេ
ឯងអាចនឹងចងគោព្រៃឲ្យភ្ជួរតាមគន្លងបានឬទេ តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ
ដូច្នេះចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការវិញឥឡូវចុះ ដ្បិតគេមិនត្រូវឲ្យចំបើងដល់ឯងរាល់គ្នាទេ តែត្រូវឲ្យឯងធ្វើឥដ្ឋនោះឲ្យគ្រប់ចំនួនកុំខាន
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ នឹងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ
គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ នេះពីព្រោះតែនៅថ្ងៃដែលឯងរាល់គ្នាតមអត់នោះ គឺឯងធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួនវិញ ហើយក៏សង្កត់សង្កិនពួកអ្នកដែលធ្វើការឈ្នួលផង