អេសាយ 31:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ នឹងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ដ្បិតព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំដូច្នេះថា៖ “ដូចដែលសិង្ហ ឬសិង្ហស្ទាវគ្រហឹមពីលើរំពារបស់វា ហើយទោះបីជាគេហៅក្រុមអ្នកគង្វាលមកទាស់នឹងវាក៏ដោយ ក៏វាមិនស្រយុតចិត្តដោយសំឡេងរបស់ពួកគេ ក៏មិនរួញរាដោយសម្រែករបស់ពួកគេយ៉ាងណា ព្រះយេហូវ៉ានៃពលបរិវារក៏នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន និងលើទីទួលនៃភ្នំនោះយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។ សូមមើលជំពូកអាល់គីតាប4 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម ចង់ដណ្ដើមរំពានោះពីវាក្ដី ក៏វាមិនភ័យខ្លាចសំរែករបស់ពួកគេ ឬដកខ្លួនថយ ដោយសំឡេងបង្អើល របស់ពួកគង្វាលនោះឡើយ។ រីឯយើងដែលជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ក៏ដូច្នោះដែរ យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។ សូមមើលជំពូក |
មើល ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះអញនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណា ដែលអាចនឹងឈរនៅចំពោះអញបាន
រួចលោកពោលថា ឱពួកយូដាទាំងអស់គ្នា នឹងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម៉្លេះនេះដែរ ដ្បិតចំបាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះវិញ