ប៉ុន្តែខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ តើមានអ្នកណាដែលមិនស្គាល់សេចក្ដីយ៉ាងនោះ
យ៉ូប 38:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? អាល់គីតាប «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? |
ប៉ុន្តែខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ តើមានអ្នកណាដែលមិនស្គាល់សេចក្ដីយ៉ាងនោះ
បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថា ខ្ញុំកុហក ហើយធ្វើឲ្យសំដីខ្ញុំនេះ ឥតខ្លឹមសារបាន។
ខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាយល់ពីដំណើរព្រះហស្តនៃព្រះ ឯអ្វីៗដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា នោះខ្ញុំមិនគ្របបាំងឡើយ
នោះខ្ញុំថាលោកបានបើកមាត់បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបានចំរើនពាក្យសំដីឥតបើគិតវិញ។
តើអ្នកណានេះដែលបង្អាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ
គេចង់ធ្វើជាគ្រូនៃក្រិត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬពីសេចក្ដីដែលគេប្រកាន់នោះផង