យ៉ូប 33:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ រួចឈរឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ រួចឈរឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន សូមរកហេតុផលតទល់នឹងខ្ញុំចុះ! អាល់គីតាប សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន សូមរកហេតុផលតទល់នឹងខ្ញុំចុះ! |
អើ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ ហើយមើល គ្មានអ្នកណាមួយក្នុងពួកអ្នករាល់គ្នាបានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយសបនឹងសំដីលោកទេ
លោកមិនបានពោលពាក្យមកចំលើខ្ញុំទេ ហើយខ្ញុំក៏មិនឆ្លើយតបតាមពាក្យរបស់អ្នករាល់គ្នាដែរ
អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញ ឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះ អញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោន មើល ទ្រង់នឹងចេញទៅឯមាត់ទឹក នោះត្រូវឲ្យឯងទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញចុះ