តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
យ៉ូប 33:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យសំដីខ្ញុំនឹងសំដែងចេញ ជាសេចក្ដីទៀងត្រង់នៃចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យសម្ដីខ្ញុំនឹងសម្ដែងចេញ ជាសេចក្ដីទៀងត្រង់ពីចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្ត ខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។ អាល់គីតាប ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្ត ខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។ |
តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់ ហើយអណ្តាតខ្ញុំក៏មិនបញ្ចេញពាក្យភូតភរឡើយ
ដ្បិតខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើយ៉ាងនោះ ព្រះដែលបង្កើតខ្ញុំ ទ្រង់នឹងដកយកខ្ញុំចេញទៅភ្លាម។
ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ
អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្តាប់ តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្ដីចំកួតវិញ។
បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
មាស ហើយត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានដំឡៃយ៉ាងប្រសើរវិញ។