ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
យ៉ូប 30:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានត្រឡប់ទៅជាសាហាវដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាពនៃព្រះហស្តទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើដូចជាសាហាវពេកដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាព នៃព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ អាល់គីតាប ទ្រង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងឃោរឃៅ ទ្រង់ប្រហារខ្ញុំដោយអំណាច ដ៏ខ្លាំងពូកែរបស់ទ្រង់។ |
ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
ហេតុអ្វីបានជាអ្នករាល់គ្នាដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត
តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត
នៅខណនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏កើតមានសេចក្ដីកំហឹងឡើង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ
គឺឲ្យព្រះបានសព្វព្រះហឫទ័យនឹងកិនកំទេចខ្ញុំទៅ ហើយគ្រវីព្រះហស្តទ្រង់ ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ
ទ្រង់មានព្រះពាហុខ្លាំងពូកែ ព្រះហស្តទ្រង់មានឫទ្ធិខ្លាំង ព្រះហស្តស្តាំទ្រង់ក៏ខ្ពស់ណាស់
អស់ទាំងសហាយរបស់ឯងបានភ្លេចឯងហើយ គេមិនរកឯងទៀតទេ ពីព្រោះអញបានវាយឯងឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលឯង ដូចជាមនុស្សសាហាវ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់