Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំ ដូច​ព្រះ‌ជាម្ចាស់​យ៉ាង​នេះ អស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំ ដូច​អុលឡោះ​យ៉ាង​នេះ អស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?

សូមមើលជំពូក ចម្លង




យ៉ូប 19:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​កាល​ណា​ក្បាល​ទូលបង្គំ​ងើប​ឡើង នោះ​ទ្រង់​ដេញ​ទូលបង្គំ​ដូច​ជា​សិង្ហ រួច​ទ្រង់​សំដែង​ព្រះ‌ចេស្តា​យ៉ាង​អស្ចារ្យ​លើ​ទូលបង្គំ​ទៀត


ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូលបង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ


ទ្រង់​នឹង​វាយ​ស្លឹក​ឈើ​ដែល​ខ្យល់​ផាត់​ទៅ​មក​ធ្វើ​អី ហើយ​ដេញ​តាម​ចំបើង​ក្រៀម​ឬ​អី


ព្រះ‌ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិល​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មេ​កំណាច


ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ដោយ​យល់​ឃើញ​ថា ដើម​ហេតុ​នៃ​សេចក្ដី​នេះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ


នោះ​ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ដោយ​មង​របស់​ទ្រង់។


ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ


ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូលបង្គំ ក៏​បៀត‌បៀន​ទូលបង្គំ ដោយ​អានុ‌ភាព​នៃ​ព្រះ‌ហស្ត​ទ្រង់


បើ​សិន​ណា​ជា​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ មិន​បាន​ពោល​ថា តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​បាន​ឆ្អែត ដោយ​អាហារ​របស់​គាត់


ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយ ក៏​ថ្លែង​ពី​សេចក្ដី​ឈឺ‌ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បាន ធ្វើ​ឲ្យ​មាន​របួស​ផង


សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេ ហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ


អញ​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​ឯង​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ ហើយ​ឯង​បាន​ដេក​ទៅ ឲ្យ​ខ្នង​ឯង​បាន​រាប​ដូច​ជា​ដី សំរាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។


ក៏​ស៊ី​សាច់​របស់​ជន‌ជាតិ​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ ដូច​ជា​រៀប​ដាក់​ក្នុង​ឆ្នាំង ហើយ​ដូច​ជា​សាច់​ដែល​ដាក់​ចុះ​ក្នុង​ថ្លាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម