ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ
យ៉ូប 29:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់គង់ជាមួយនឹងខ្ញុំនៅឡើយ ហើយខ្ញុំមានកូនចៅនៅជុំវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា គង់នៅជាមួយខ្ញុំ ហើយខ្ញុំមានកូនចៅនៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត គង់នៅជាមួយខ្ញុំ ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។ អាល់គីតាប ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត នៅជាមួយខ្ញុំ ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។ |
ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ
គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត ហើយមានមិត្រភាពនៃព្រះ នៅក្នុងទីលំនៅរបស់ខ្ញុំ
ជាវេលាដែលខ្ញុំបានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
ប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែ ដែលដាំនៅក្នុងទីធ្លានៃផ្ទះឯង កូនឯងទាំងប៉ុន្មាន នឹងបានដូចជាដើមអូលីវនៅជុំវិញតុ របស់ឯង
ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន ដោយព្រះគុណទ្រង់ កាលទ្រង់បានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានសេចក្ដីតក់ស្លុត
ដ្បិតទ្រង់ជាព្រះដ៏ប្រទានកំឡាំងដល់ទូលបង្គំ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវទៅទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិននៃពួកខ្មាំងសត្រូវដូច្នេះ
ទ្រង់បាននាំខ្ញុំទៅឯផ្ទះស៊ីលៀង ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ គឺជាសេចក្ដីស្រឡាញ់
ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ
ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែនឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ
តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។