យ៉ូប 24:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយរបស់ពួកគេទទឹកជោកទៅដោយ ភ្លៀងដែលធ្លាក់នៅតាមភ្នំ ហើយពួកគេគ្មានអ្វីជាជម្រក ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។ អាល់គីតាប រូបកាយរបស់ពួកគេទទឹកជោកទៅដោយ ភ្លៀងដែលធ្លាក់នៅតាមភ្នំ ហើយពួកគេគ្មានអ្វីជាជំរក ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។ |
មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសំលៀកបំពាក់របស់ពួកអ្នកក្រីក្រផង
៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញ ជាអ្នកបរិសុទ្ធរបស់អញអើយ ចូរបើកទ្វារឲ្យអញផង ដ្បិតក្បាលអញទទឹកជោកដោយសន្សើម សរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់
ពួកអ្នកដែលធ្លាប់បរិភោគតាមរបៀបរុងរឿង គេស្រងល់ស្រងាកនៅកណ្តាលផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់សំពត់ពណ៌ស្វាយ គេនៅក្បែរគំនរអាចម៍សត្វវិញ
ក៏ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយនៅទីភ្នំ ទាំងនៅក្នុងរអាង ហើយនឹងរូងក្នុងដី លោកីយមិនគួរនឹងពួកអ្នកទាំងនោះទេ