យ៉ូប 24:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះទ្រង់ធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តាទ្រង់ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តារបស់ព្រះអង្គ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដា ដកមនុស្សមានអំណាចចេញ ពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថា នឹងរស់តទៅទៀតបានឡើយ។ អាល់គីតាប ប៉ុន្តែ អុលឡោះប្រកបដោយអំណាច ដកមនុស្សមានអំណាចចេញ ពេលទ្រង់ក្រោកឡើង ពួកគេគ្មានសង្ឃឹមថា នឹងរស់តទៅទៀតបានឡើយ។ |
ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ
ទ្រង់មានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិដ៏ក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងទ្រង់ ហើយមានសេចក្ដីសុខឬទេ
ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្ដីកំផិតនៃវា