ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
យ៉ូប 23:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលទ្រង់ចង់មានបន្ទូលតប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងបានស្គាល់ពាក្យណា ដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលព្រះអង្គ ចង់មានព្រះបន្ទូលតប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ ព្រមទាំងយល់សេចក្ដីដែលព្រះអង្គ សព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំ។ អាល់គីតាប ខ្ញុំមុខជាដឹងសេចក្ដីដែលទ្រង់នឹងឆ្លើយមកខ្ញុំ ព្រមទាំងយល់សេចក្ដីដែលទ្រង់ ពេញចិត្តមានបន្ទូលមកខ្ញុំ។ |
ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្ដីជជែកតវ៉ា
តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត