ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 21:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​នឹង​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​ឬ​ទេ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ជំនុំ‌ជំរះ​ដល់​ទាំង​ពួក​អ្នក​ធំៗ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​បាន ឃើញ​ហើយ​ថា គឺ​ព្រះ‌អង្គ​ហើយ ដែល​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​ធំៗ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្មាន​នរណា​អាច​បង្រៀន​ព្រះ‌ជាម្ចាស់ ឲ្យ​ចេះ​ដឹង​បាន​ឡើយ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក

អាល់គីតាប

គ្មាន​នរណា​អាច​បង្រៀន​អុលឡោះ ឲ្យ​ចេះ​ដឹង​បាន​ឡើយ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់​ដែរ។

សូមមើលជំពូក



យ៉ូប 21:22
23 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ


ដ្បិត​កាល​ណា​ចំនួន​អស់​ទាំង​ខែ​នៃ​ជីវិត​គេ​បាន​ផុត​ទៅ​ហើយ នោះ​តើ​គេ​នឹង​រវល់​អ្វី​ដល់​ពួក​វង្ស​ខ្លួន​ដែល​នៅ​ខាង​ក្រោយ


ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ​លើ​អាកាស តើ​ទ្រង់​នៅ​ឯ​ណា នោះ​ទេ


មើល ព្រះ‌ទ្រង់​ធ្វើ​ការ​យ៉ាង​ខ្ពស់​វិសេស ដោយ​ឫទ្ធិ​របស់​ទ្រង់ តើ​មាន​គ្រូ​ឯ​ណា​ដែល​ប្រៀប‌ផ្ទឹម​នឹង​ទ្រង់​បាន


តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ ដែល​ទ្រង់​ត្រូវ​ដើរ ឬ​អ្នក​ណា​ហ៊ាន​ថា ទ្រង់​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត


ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ


មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិវារ​ទ្រង់​ទេ ឯ​ពួក​ទេវតា​ទ្រង់ នោះ​ក៏​ប្រកាន់​ថា​មាន​សេចក្ដី​អួត​អាង​ដែរ


ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​រាង‌ចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ។


ព្រះ‌ទ្រង់​ឈរ​នៅ​ក្នុង​ពួក​ជំនុំ​ដ៏​ខ្លាំង​ពូកែ គឺ​ទ្រង់​ដែល​វិនិច្ឆ័យ នៅ​កណ្តាល​ពួក​អ្នក​មាន​អំណាច


បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង


វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង​១​នៅ​ក្នុង​អស់​ទាំង​អំបែង​នៅ​ផែនដី តើ​ដី​ឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើ​អ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើ​នឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វី‌ដៃ​ទេ ឬ​អី


ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ទ្រង់ តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​នៃ​ទ្រង់


តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន


ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ។


តើ​មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬ​អី ដូច្នេះ ចំណង់​បើ​ការណ៍​នៅ​ជីវិត​នេះ តើ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត


ដ្បិត​បើ​សិន​ជា​ព្រះ​មិន​បាន​ប្រណី ដល់​ពួក​ទេវតា ដែល​បាន​ធ្វើ​អំពើ​បាប គឺ​ទ្រង់​បោះ​ទំលាក់​ទៅ​ក្នុង​ជង្ហុក​ជ្រៅ​បំផុត ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត ទាំង​ឃុំ​ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​វិញ


ទោះ​ទាំង​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ នោះ​ទ្រង់​បាន​ឃុំ​ក្នុង​សេចក្ដី​ងងឹត ទាំង​ជាប់​ចំណង​អស់​‌កល្ប​ជានិច្ច ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ