កូនចៅរបស់គេមានកិត្តិយសឡើង តែគេមិនដឹងទេ វាត្រូវបន្ទាបចុះ តែគេមិនសំគាល់ដឹងអ្វីសោះ
យ៉ូប 21:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលណាចំនួនអស់ទាំងខែនៃជីវិតគេបានផុតទៅហើយ នោះតើគេនឹងរវល់អ្វីដល់ពួកវង្សខ្លួនដែលនៅខាងក្រោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាចំនួនខែដែលគេត្រូវរស់ ឈានដល់ទីបញ្ចប់ហើយ គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ របស់ខ្លួនបានទេ។ អាល់គីតាប កាលណាចំនួនខែដែលគេត្រូវរស់ ឈានដល់ទីបញ្ចប់ហើយ គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ របស់ខ្លួនបានទេ។ |
កូនចៅរបស់គេមានកិត្តិយសឡើង តែគេមិនដឹងទេ វាត្រូវបន្ទាបចុះ តែគេមិនសំគាល់ដឹងអ្វីសោះ
បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនអស់ទាំងខែនៃជីវិតរបស់គេបានកត់នៅនឹងទ្រង់ បើទ្រង់បានដំរូវព្រំខណ្ឌរបស់គេ មិនឲ្យគេរំលងហួសឡើយ
ត្រូវឲ្យភ្នែករបស់អ្នកនោះឯងឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធ របស់ព្រះដ៏មានគ្រប់ព្រះចេស្តាផង
តើនឹងមានអ្នកណាបង្រៀនចំណេះដល់ព្រះឬទេ ដ្បិតគឺទ្រង់ហើយ ដែលជំនុំជំរះដល់ទាំងពួកអ្នកធំៗផង
ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយ ទ្រង់មានព្រះជន្មស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ សូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុ ទូលបង្គំឡើយ
តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។