យ៉ូប 15:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីផាស សាសន៍ថេម៉ាន ឆ្លើយឡើងថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖ អាល់គីតាប លោកអេលីផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖ |
តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ នឹងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ
ក្រោយដែលព្រះយេហូវ៉ាបានមានបន្ទូលពាក្យទាំងនេះដល់យ៉ូបហើយ នោះទ្រង់មានបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា អញមានសេចក្ដីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ
ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា នឹងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។