យេរេមា 51:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្តាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយសេចក្ដីទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ទ្រង់នឹងតបស្នងដល់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យគ្រប់មនុស្សរត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយអំពើទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹក របស់ព្រះយេហូវ៉ា ព្រះអង្គនឹងតបស្នងដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ! ម្នាក់ៗរត់ប្រាសអាយុ! មិនគួរទុកឲ្យខ្លួនវិនាសសូន្យ ព្រោះតែកំហុសរបស់ក្រុងនេះឡើយ! ដ្បិតពេលនេះជាពេលដែលព្រះអម្ចាស់សងសឹក ព្រះអង្គសងទៅជនជាតិបាប៊ីឡូនវិញ តាមអំពើដែលពួកគេបានប្រព្រឹត្ត! អាល់គីតាប ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ! ម្នាក់ៗរត់ប្រាសអាយុ! មិនគួរទុកឲ្យខ្លួនវិនាសសូន្យ ព្រោះតែកំហុសរបស់ក្រុងនេះឡើយ! ដ្បិតពេលនេះជាពេលដែលអុលឡោះតាអាឡាសងសឹក ទ្រង់សងទៅជនជាតិបាប៊ីឡូនវិញ តាមអំពើដែលពួកគេបានប្រព្រឹត្ត! |
អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
ចូរចេញពីក្រុងបាប៊ីឡូនទៅ ហើយរត់ពីកណ្តាលពួកខាល់ដេចេញ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុប ជាអ្នកបំរើទ្រង់ហើយ
ដ្បិតនៅក្នុងចិត្តអញបាននឹកពីថ្ងៃសងសឹក ឯឆ្នាំកំណត់នៃពួកប្រោសលោះរបស់អញ ក៏បានមកដល់ដែរ
ដ្បិតសាសន៍ជាច្រើន នឹងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយអញនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត នឹងតាមការដែលដៃគេបានធ្វើ។
គេនឹងផឹក ហើយនឹងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវ ដែលអញនឹងចាត់ទៅកណ្តាលពួកគេ
សាសន៍ទាំងអស់នឹងបំរើស្តេចនោះ នឹងកូន ហើយនឹងចៅរបស់គេផង ដរាបដល់កំណត់នៃស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ
ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ គឺជាថ្ងៃសឹក សំរាប់ឲ្យទ្រង់បានសងសឹកនឹងពួកខ្មាំងសត្រូវ ហើយដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ពីព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់មានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត
ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសំរាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង
មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ា ជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃទ្រង់។
ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នែ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ អញទាស់នឹងឯង ដ្បិតថ្ងៃកំណត់របស់ឯងបានមកដល់ហើយ គឺជាវេលាដែលអញនឹងធ្វើទោសដល់ឯង
ចូររត់ពីកណ្តាលក្រុងបាប៊ីឡូនទៅ ហើយចេញពីស្រុករបស់ពួកខាល់ដេឲ្យផុត ឲ្យបានដូចជាពពែឈ្មោលដែលនាំមុខហ្វូងចុះ
ចូរសំរួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ា ទ្រង់បានដាស់វិញ្ញាណរបស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះទ្រង់មានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចេញ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហារនៃទ្រង់
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងកាន់ក្តីឯង ហើយនឹងសងសឹកជំនួសឯង អញនឹងពង្រីងសមុទ្រគេទៅ ហើយធ្វើឲ្យរន្ធទឹករបស់គេស្ងួតដែរ
ឱរាស្ត្រអញអើយ ចូរចេញពីកណ្តាលពួកគេទៅ ត្រូវឲ្យគ្រប់គ្នាដោះខ្លួន ឲ្យរួចពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា
នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ
ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន
យើងរាល់គ្នាចង់តែមើលបាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅឯស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង
លោកអង្វរពួកជំនុំដោយពាក្យថា សូមឲ្យអ្នករាល់គ្នាថយចេញពីត្រសាល របស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឲ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មាន របស់គេដែរ
ឯខាងក្រៅ នោះដាវនឹងបង្អត់ ហើយក្នុងបន្ទប់ខាងក្នុង នោះនឹងមានសេចក្ដីស្ញែងខ្លាចដល់ទាំងមនុស្សកំឡោះ នឹងស្រីក្រមុំ ហើយទាំងកូនដែលនៅបៅដោះ នឹងមនុស្សសក់ស្កូវផង
បើសិនជាអញសំលៀងដាវរបស់អញដ៏ភ្លឺផ្លេកៗ ហើយដៃអញចាប់កាន់សេចក្ដីយុត្តិធម៌វេលាណា នោះអញនឹងសងសឹកចំពោះពួកអ្នកដែលតតាំងនឹងអញ ហើយនឹងសងដល់ពួកអ្នកដែលស្អប់អញជាមិនខាន
ឱអស់ទាំងសាសន៍អើយ ចូរសរសើរដល់រាស្ត្រទ្រង់ចុះ ដ្បិតទ្រង់នឹងសងសឹកចំពោះឈាមពួកបាវបំរើទ្រង់ គឺនឹងសងដល់ពួកអ្នកដែលតតាំងនឹងទ្រង់ ហើយនឹងធ្វើឲ្យធួននឹងស្រុកទ្រង់ ព្រមទាំងរាស្ត្រទ្រង់ផង។
កុំឲ្យប្រញាប់ដាក់ដៃលើអ្នកណា ក៏កុំឲ្យមានសេចក្ដីប្រកបក្នុងបាបរបស់មនុស្សឯទៀតឲ្យសោះ ចូររក្សាខ្លួនឲ្យបរិសុទ្ធចុះ
ទីក្រុងដ៏ធំក៏ញែកចេញជា៣ភាគ អស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្ដីឃោរឃៅផងសេចក្ដីខ្ញាល់ទ្រង់ដល់គេ