បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួកយើងទេ ក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង
យេរេមា 51:55 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ារំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូន ព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះ ប្រែទៅជាស្ងាត់ជ្រងំ កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ នាំគ្នាវាយលុកក្រុងនេះដោយសម្រែក ទ្រហឹងអឺងអាប់។ អាល់គីតាប ដ្បិតអុលឡោះតាអាឡាកំទេចក្រុងបាប៊ីឡូន ទ្រង់ធ្វើឲ្យសំរែកលាន់ឮក្នុងក្រុងនេះ ប្រែទៅជាស្ងាត់ជ្រងំ កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ នាំគ្នាវាយលុកក្រុងនេះដោយសំរែក ទ្រហឹងអឺងអាប់។ |
បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួកយើងទេ ក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង
៙ ឯចំណងនៃសេចក្ដីស្លាប់បានរុំជុំវិញទូលបង្គំ ហើយជំនន់នៃសេចក្ដីទុច្ចរិតបានបំភ័យទូលបង្គំ
ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក នឹងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរសោះ ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ ហើយរលកក៏បោកគ្របលើទូលបង្គំ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកម៉ូអាប់ ពីព្រោះនៅក្នុងយប់១ នោះក្រុងអើរ របស់ស្រុកម៉ូអាប់ នឹងត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅ ហើយដោយព្រោះនៅក្នុងយប់១ ក្រុងគារ របស់ស្រុកម៉ូអាប់ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះទ្រង់នឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ
ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត
មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ នឹងសំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី នឹងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ អញទាស់នឹងឯង អញនឹងបណ្តាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង ដូចជាសមុទ្រកំរើករលកឡើងដែរ
កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ នឹងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្ដីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ នឹងរលក
ទេវតាក៏ប្រាប់ខ្ញុំថា ឯទឹកដែលអ្នកបានឃើញ ជាកន្លែងដែលស្រីសំផឹងអង្គុយនោះ គឺជាប្រជាជន នឹងមនុស្សផងទាំងឡាយ គ្រប់សាសន៍ គ្រប់ភាសា