ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ ក្នុងសេចក្ដីស្លាប់
យេរេមា 51:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគេក្តៅខ្លួន នោះអញនឹងរៀបជប់លៀងឲ្យគេ អញនឹងធ្វើឲ្យគេស្រវឹង ដើម្បីឲ្យគេបានរីករាយចិត្ត ហើយឲ្យដេកលក់ទៅជានិច្ច ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាគេក្តៅខ្លួន នោះយើងនឹងរៀបជប់លៀងឲ្យគេ យើងនឹងធ្វើឲ្យគេស្រវឹង ដើម្បីឲ្យគេបានរីករាយចិត្ត ហើយឲ្យដេកលក់រហូត ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាពួកគេពុះកញ្ជ្រោលដល់កម្រិតហើយ យើងនឹងរៀបចំជប់លៀងឲ្យពួកគេ យើងនឹងបង្អកពួកគេឲ្យស្រវឹង ទាល់តែលេលា ហើយដេកលក់រហូត លែងភ្ញាក់ទៀត - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាល់គីតាប ពេលណាពួកគេពុះកញ្ជ្រោលដល់កំរិតហើយ យើងនឹងរៀបចំជប់លៀងឲ្យពួកគេ យើងនឹងបង្អកពួកគេឲ្យស្រវឹង ទាល់តែលេលា ហើយដេកលក់រហូត លែងភ្ញាក់ទៀត - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ ក្នុងសេចក្ដីស្លាប់
ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរផឹកចុះ ហើយឲ្យស្រវឹងផង ចូរក្អួតចេញ ហើយដួលចុះឥតដែលក្រោកឡើងវិញឡើយ ដោយព្រោះដាវដែលអញនឹងចាត់ទៅកណ្តាលពួកឯងរាល់គ្នា
ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកំអួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយផង
ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ នឹងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ
ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ
ឯឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវពួនខ្លួន ហើយនឹងស្វែងរកទីពឹងជ្រក ឲ្យរួចពីខ្មាំងសត្រូវដែរ
ឱស្តេចសាសន៍អាសស៊ើរអើយ ពួកអ្នកគង្វាលរបស់ឯង គេដេកលក់អស់ហើយ ពួកអ្នកមានត្រកូលខ្ពស់ ក៏សំរាក រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ