កូនទាំង២នោះក៏ធំឡើង អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល ឯយ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ
យេរេមា 35:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនត្រូវឲ្យឯងធ្វើផ្ទះ ឬសាបព្រោះ ឬដាំ ឬមានចំការទំពាំងបាយជូរឡើយ គឺឯងរាល់គ្នាត្រូវនៅក្នុងត្រសាលអស់១ជីវិត ដើម្បីឲ្យបានរស់ជាយឺនយូរ នៅក្នុងស្រុកដែលឯងរាល់គ្នាកំពុងស្នាក់នៅនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកមិនត្រូវធ្វើផ្ទះ ឬសាបព្រោះ ឬដាំ ឬមានចម្ការទំពាំងបាយជូរឡើយ គឺអ្នករាល់គ្នាត្រូវនៅក្នុងត្រសាលអស់មួយជីវិត ដើម្បីឲ្យបានរស់ជាយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងស្នាក់នៅនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាក៏មិនត្រូវសង់ផ្ទះ មិនត្រូវសាបព្រោះ ដាំទំពាំងបាយជូរ ឬទិញចម្ការទំពាំងបាយជូរមកធ្វើជាកម្មសិទ្ធិឡើយ។ អ្នករាល់គ្នាត្រូវបោះជំរំរស់នៅអស់មួយជីវិត។ ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់បានយូរលើទឹកដីដែលអ្នករាល់គ្នាទៅស្នាក់អាស្រ័យ”។ អាល់គីតាប អ្នករាល់គ្នាក៏មិនត្រូវសង់ផ្ទះ មិនត្រូវសាបព្រោះ ដាំទំពាំងបាយជូរ ឬទិញចម្ការទំពាំងបាយជូរមកធ្វើជាកម្មសិទ្ធិឡើយ។ អ្នករាល់គ្នាត្រូវបោះជំរំរស់នៅអស់មួយជីវិត។ ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់បានយូរលើទឹកដីដែលអ្នករាល់គ្នាទៅស្នាក់អាស្រ័យ”។ |
កូនទាំង២នោះក៏ធំឡើង អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល ឯយ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ
ពីព្រោះទ្រព្យសម្បត្តិរបស់គេមានយ៉ាងសន្ធឹក នឹងនៅជាមួយគ្នាពុំបាន ស្រុកដែលគេសំណាក់នៅនោះមិនល្មមនឹងចិញ្ចឹមដល់គេបានទេ ដោយព្រោះហ្វូងសត្វទាំងនោះ
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
គឺយើងរាល់គ្នាបានអាស្រ័យនៅតែក្នុងត្រសាល ហើយបានស្តាប់បង្គាប់ ទាំងប្រព្រឹត្តតាមគ្រប់សេចក្ដីដែលយ៉ូណាដាប ជាព្ធយុកោយើងបានផ្តាំទុក
ក៏មិនបានធ្វើផ្ទះសំរាប់អាស្រ័យនៅ ហើយគ្មានដំណាំទំពាំងបាយជូរ ឬចំការ ឬពូជពង្រោះណាផង
ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ