យេរេមា 35:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តែគេឆ្លើយតបថា យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ពីព្រោះយ៉ូណាដាប ជាកូនរេកាប ព្ធយុកោយើងបានផ្តាំថា កុំឲ្យឯងរាល់គ្នាផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងឯង ឬកូនចៅឯងតរៀងទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប៉ុន្តែ គេឆ្លើយតបថា៖ យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ព្រោះយ៉ូណាដាប ជាកូនរេកាប បុព្វបុរសយើងបានផ្តាំថា អ្នករាល់គ្នាកុំផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងអ្នក ឬកូនចៅអ្នកតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។ សូមមើលជំពូកអាល់គីតាប6 ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។ សូមមើលជំពូក |
កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា
ឯពាក្យរបស់យ៉ូណាដាប ជាកូនរេកាប ដែលបានហាមដល់ពួកកូនចៅ មិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសំរេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគេស្តាប់តាមបង្គាប់របស់ព្ធយុកោគេ ឯអញវិញ អញបាននិយាយនឹងឯងរាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងប្រាប់ផង តែឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ