Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 35:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​សង់​ផ្ទះ មិន​ត្រូវ​សាប​ព្រោះ ដាំ​ទំពាំង‌បាយជូរ ឬ​ទិញ​ចម្ការ​ទំពាំង‌បាយជូរ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​រស់​នៅ​អស់​មួយ​ជីវិត។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​អាច​រស់​បាន​យូរ​លើ​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ទៅ​ស្នាក់​អាស្រ័យ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អ្នក​មិន​ត្រូវ​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​មួយ​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ក៏​មិន​ត្រូវ​ឲ្យ​ឯង​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​១​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​សង់​ផ្ទះ មិន​ត្រូវ​សាប​ព្រោះ ដាំ​ទំពាំង‌បាយជូរ ឬ​ទិញ​ចម្ការ​ទំពាំង‌បាយជូរ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​រស់​នៅ​អស់​មួយ​ជីវិត។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​អាច​រស់​បាន​យូរ​លើ​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ទៅ​ស្នាក់​អាស្រ័យ”។

សូមមើលជំពូក ចម្លង




យេរេមា 35:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។


ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធ‌ភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ដែរ។


ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។


ពួក​យើង​រស់​នៅ​តាម​ជំរំ គឺ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​យ៉ូណា‌ដាប់ ជា​បុព្វបុរស​បាន​បង្គាប់។


ពួក​យើង​មិន​សង់​ផ្ទះ​សម្រាប់​រស់​នៅ ពួក​យើង​គ្មាន​ចម្ការ​ទំពាំង‌បាយជូរ គ្មាន​ដី​ស្រែ និង​ដី​ដាំ​ដំណាំ​ទេ។


កុំ​ស្រវឹង​ស្រា ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ។


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន ​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម