ត្រូវឲ្យឯងសួរហោរាយ៉ាងដូច្នេះថា តើព្រះយេហូវ៉ាបានឆ្លើយនឹងអ្នកយ៉ាងដូចម្តេច ហើយថា តើព្រះយេហូវ៉ាបានមានបន្ទូលយ៉ាងណាខ្លះ នោះវិញ
យេរេមា 23:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើឯងរាល់គ្នាហ៊ាននិយាយថា នេះជាបន្ទុករបស់ព្រះយេហូវ៉ាហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាចេញពាក្យនេះគឺ«បន្ទុករបស់ព្រះយេហូវ៉ា» ហើយអញបានចាត់គេឲ្យមកឯឯងហាមថា កុំឲ្យនិយាយពីបន្ទុកព្រះយេហូវ៉ាឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើអ្នករាល់គ្នាហ៊ាននិយាយថា៖ នេះជាបន្ទុករបស់ព្រះយេហូវ៉ាហើយ នោះព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ដោយព្រោះអ្នករាល់គ្នាចេញពាក្យថា បន្ទុករបស់ព្រះយេហូវ៉ា ហើយយើងបានចាត់គេឲ្យមកឯអ្នកហាមថា កុំឲ្យនិយាយពីបន្ទុកព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នានៅតែពោលថា ព្រះអម្ចាស់ព្រមាន នោះព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ អាល់គីតាប ប្រសិនបើអ្នករាល់គ្នានៅតែពោលថា អុលឡោះតាអាឡាមានបន្ទូល នោះអុលឡោះតាអាឡាមានបន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “អុលឡោះតាអាឡាមានបន្ទូល” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ |
ត្រូវឲ្យឯងសួរហោរាយ៉ាងដូច្នេះថា តើព្រះយេហូវ៉ាបានឆ្លើយនឹងអ្នកយ៉ាងដូចម្តេច ហើយថា តើព្រះយេហូវ៉ាបានមានបន្ទូលយ៉ាងណាខ្លះ នោះវិញ
ដូច្នេះមើល អញនឹងភ្លេចឯងរាល់គ្នាអស់រលីង ហើយនឹងបោះបង់ចោលឯងរាល់គ្នាឆ្ងាយពីមុខអញទៅ ព្រមទាំងទីក្រុងដែលអញបានឲ្យដល់ឯង នឹងពួកព្ធយុកោឯងផង