Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 23:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ហ៊ាន​និយាយ​ថា៖ នេះ​ជា​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ហើយ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ចេញ​ពាក្យ​ថា បន្ទុក​របស់​ព្រះ‌យេហូវ៉ា ហើយ​យើង​បាន​ចាត់​គេ​ឲ្យ​មក​ឯ​អ្នក​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌យេហូវ៉ា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ថា ព្រះ‌អម្ចាស់​ព្រមាន នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ពាក្យ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ប៉ុន្តែ បើ​ឯង​រាល់​គ្នា​ហ៊ាន​និយាយ​ថា នេះ​ជា​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចេញ​ពាក្យ​នេះ​គឺ«បន្ទុក​របស់​ព្រះ‌យេហូវ៉ា» ហើយ​អញ​បាន​ចាត់​គេ​ឲ្យ​មក​ឯ​ឯង​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌យេហូវ៉ា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល នោះអុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​ពោល​ពាក្យ “អុលឡោះ‌តាអាឡា​មាន​បន្ទូល” ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ពាក្យ​នេះ

សូមមើលជំពូក ចម្លង




យេរេមា 23:38
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា៖ តើ​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ?


ដូច្នេះ មើល៍ ប្រាកដ​ជា​យើង​នឹង​លើក​អ្នក​រាល់​គ្នា ហើយ​បោះ‌អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ព្រម​ទាំង​ទី​ក្រុង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នករាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម