យេរេមា 20:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះគេមិនបានសំឡាប់ខ្ញុំពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំជាដរាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះគេមិនបានសម្លាប់ខ្ញុំ ពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំរហូតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអង្គទុកឲ្យទូលបង្គំស្លាប់ មុនពេលទូលបង្គំកើតមកនោះប្រសើរជាង។ ម្ដាយរបស់ទូលបង្គំនឹងក្លាយទៅជា ផ្នូររបស់ទូលបង្គំ ហើយទូលបង្គំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ រហូតតទៅ។ អាល់គីតាប ប្រសិនបើទ្រង់ទុកឲ្យខ្ញុំស្លាប់ មុនពេលខ្ញុំកើតមកនោះប្រសើរជាង។ ម្ដាយរបស់ខ្ញុំនឹងក្លាយទៅជា ផ្នូររបស់ខ្ញុំ ហើយខ្ញុំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ រហូតតទៅ។ |
បើសិនជាមនុស្សណាបង្កើតបានកូន១០០នាក់ ហើយរស់នៅជាយូរឆ្នាំ ដល់ម៉្លេះបានជាមានអាយុយឺនយូរ តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង នោះយើងថា កូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះ
ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា