នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែ អញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។
យេរេមា 20:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យត្រូវបណ្តាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្ដីអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យត្រូវបណ្ដាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំ មានអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលបាននាំដំណឹងទៅជម្រាប ឪពុកទូលបង្គំថា “អ្នកមានកូនប្រុសមួយ” ហើយធ្វើឲ្យឪពុកទូលបង្គំ រីករាយយ៉ាងខ្លាំង សូមឲ្យអ្នកនោះត្រូវបណ្ដាសា! អាល់គីតាប រីឯអ្នកដែលបាននាំដំណឹងទៅជម្រាប ឪពុកខ្ញុំថា “អ្នកមានកូនប្រុសមួយ” ហើយធ្វើឲ្យឪពុកខ្ញុំ រីករាយយ៉ាងខ្លាំង សូមឲ្យអ្នកនោះត្រូវបណ្ដាសា! |
នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែ អញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។
មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍
លោកនឹងមានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ