ហើយទ្រង់នឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។
យេរេមា 19:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ត្រូវឲ្យឯងបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយនឹងឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អ្នកត្រូវបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា: អាល់គីតាប បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា: |
ហើយទ្រង់នឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរទៅទិញក្អមធ្វើដោយដី ពីជាងស្មូនមក រួចនាំពួកចាស់ទុំនៃបណ្តាជន នឹងពួកចាស់ទុំក្នុងពួកសង្ឃ
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនឹងបំបែកដបឲ្យខ្ទេចខ្ទីដែរ
នៅលើដំបូលផ្ទះ ហើយនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ នោះមានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតអញបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ