Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 19:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បន្ទាប់​មក ត្រូវ​បំបែក​ក្អម​នោះ នៅ​មុខ​អស់​អ្នក​ដែល​ចេញ​ទៅ​ជា​មួយ ហើយ​ពោល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 បន្ទាប់​មក អ្នក​ត្រូវ​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា‌មួយ​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បន្ទាប់​មក ត្រូវ​បំបែក​ក្អម​នោះ នៅ​មុខ​អស់​អ្នក​ដែល​ចេញ​ទៅ​ជា​មួយ ហើយ​ពោល​ថា:

សូមមើលជំពូក ចម្លង




យេរេមា 19:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កំពែង​នោះ​នឹង​រលំ​ខ្ទេច‌ខ្ទី ដូច​ក្អម​ដី​ដែល​ជាង​ស្មូន​បោក​កម្ទេច គ្មាន​អំបែង​ណា​មួយ​នៅ​ធំ​ទេ គឺ​សូម្បី​យក​ទៅ ប្រើ​សម្រាប់​កាយ​រងើក​ភ្លើង​ចេញ​ពី​ចង្ក្រាន ឬ​ដួស​ទឹក​ពាង​ក៏​មិន​បាន​ផង។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ថា៖ «ចូរ​ទៅ​ទិញ​ក្អម​មួយ​ពី​ជាង​ស្មូន រួច​បបួល​ព្រឹទ្ធា‌ចារ្យ*​ខ្លះ​ក្នុង​ចំណោម​ប្រជា‌ជន និង​ក្នុង​ចំណោម​បូជា‌ចារ្យ*​ទៅ​ជា​មួយ​អ្នក


ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​ផ្ទេរ​ម៉ូអាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។


នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះអង្គ ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើស‌លុប។ ពេល​ព្រះ‌យេស៊ូ​កំពុង​សោយ​ព្រះ‌ស្ងោយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះ‌សិរសា​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម