រួចឯងត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមនុស្សនៅស្រុកនេះទាំងអស់ ទាំងពួកស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ នឹងពួកសង្ឃ ពួកហោរា ហើយអស់អ្នកដែលនៅក្រុងយេរូសាឡិមផង បានស្រវឹងពេញទី
ម៉ាឡាគី 2:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឥឡូវនេះ ឱពួកសង្ឃអើយ សេចក្ដីបង្គាប់នេះ គឺដល់ឯងរាល់គ្នា ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ឥឡូវនេះ ពួកបូជាចារ្យអើយ នេះជាសេចក្ដីបង្គាប់ដល់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឥឡូវនេះ ឱពួកសង្ឃអើយ សេចក្ដីបង្គាប់នេះ គឺសម្រាប់អ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពួកបូជាចារ្យអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: អាល់គីតាប «ពួកអ៊ីមុាំអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: |
រួចឯងត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមនុស្សនៅស្រុកនេះទាំងអស់ ទាំងពួកស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ នឹងពួកសង្ឃ ពួកហោរា ហើយអស់អ្នកដែលនៅក្រុងយេរូសាឡិមផង បានស្រវឹងពេញទី
នេះគឺដោយព្រោះតែអំពើបាបរបស់ពួកហោរា នឹងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលគេបានកំចាយឈាមរបស់មនុស្សសុចរិត នៅកណ្តាលទីក្រុងទេ
ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឯពូជពង្សនៃស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតសេចក្ដីយុត្តិធម៌កំពុងតែកាត់ទោសដល់ឯងរាល់គ្នាហើយ ពីព្រោះឯងជាអន្ទាក់នៅត្រង់មីសប៉ា ហើយជាមងលាតទៅលើភ្នំតាបោរ
ត្រូវបណ្តាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់វិញ ដ្បិតអញជាស្តេចដ៏ធំ ហើយឈ្មោះអញជាទីស្ញែងខ្លាច នៅកណ្តាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា
ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ