Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 2:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ឥឡូវនេះ ពួក​បូជាចារ្យ​អើយ នេះ​ជា​សេចក្ដីបង្គាប់​ដល់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្ដី​បង្គាប់​នេះ គឺ​សម្រាប់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «ពួក​បូជា‌ចារ្យ​អើយ ឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ហើយ​ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្ដី​បង្គាប់​នេះ គឺ​ដល់​ឯង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «ពួក​អ៊ីមុាំ​អើយ ឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




ម៉ាឡាគី 2:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។


ប្រសិនបើ​អ្នករាល់គ្នា​មិន​ស្ដាប់តាម ប្រសិនបើ​អ្នករាល់គ្នា​មិន​យកចិត្តទុកដាក់​ថ្វាយ​សិរីរុងរឿង​ដល់​នាម​របស់យើង​ទេ នោះ​យើង​នឹង​បញ្ជូន​បណ្ដាសា​មក​លើ​អ្នករាល់គ្នា ហើយ​ដាក់បណ្ដាសា​ដល់​ពរ​របស់អ្នករាល់គ្នា​ផង​។ មែនហើយ យើង​បាន​ដាក់បណ្ដាសា​ហើយ ដោយព្រោះ​អ្នករាល់គ្នា​មិន​បាន​យកចិត្តទុកដាក់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម