រួចនាំមនុស្សខូចអាក្រក់២នាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ ចោលនឹងថ្មសំឡាប់ទៅ។
ម៉ាថាយ 27:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ ព្រះគម្ពីរខ្មែរសាកល នៅពេលកំពុងចេញទៅ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេន ក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូវ។ Khmer Christian Bible ពេលកំពុងចេញទៅនោះ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេន ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលចេញទៅ គេប្រទះឃើញបុរសម្នាក់ ជាអ្នកស្រុកគីរេន ឈ្មោះស៊ីម៉ូន គេក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អាល់គីតាប ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់អ៊ីសា។ |
រួចនាំមនុស្សខូចអាក្រក់២នាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ ចោលនឹងថ្មសំឡាប់ទៅ។
រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសំឡាប់នឹងថ្មទៅ
គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផែះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផែះនោះ។
រួចត្រូវឲ្យសង្ឃនាំយកគោនោះ ទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាដង្វាយលោះបាបសំរាប់ពួកជំនុំ។
បើអ្នកនោះជាពួកសង្ឃ ដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ
រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ
គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស នឹងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។
កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចំការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ
ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំរលាក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា
ប៉ុន្តែ ក្នុងពួកអ្នកនោះ មានអ្នកខ្លះពីកោះគីប្រុស នឹងស្រុកគីរេន គេបានទៅដល់ក្រុងអាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ
រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១
ព្រមទាំងស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ នឹងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ហើយពួកអ្នកស្រុករ៉ូម ដែលស្នាក់នៅទីនេះ ទោះទាំងសាសន៍យូដា នឹងអ្នកចូលសាសន៍ផង
គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស នឹងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន
គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម ឯពួកស្មរបន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល