ធ្វើដូចម្តេចឲ្យឯងបានថា ឯងមិនសៅហ្មងទេ ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ ដូច្នេះ ចូរមើលស្នាមផ្លូវដែលឯងដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលឯងបានធ្វើនោះចុះ ឯងជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា
ម៉ាថាយ 25:44 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា ព្រះគម្ពីរខ្មែរសាកល “ពេលនោះ ពួកគេនឹងទូលតបដែរថា: ‘ព្រះអម្ចាស់អើយ តើយើងខ្ញុំឃើញព្រះអង្គឃ្លាន ឬស្រេក ឬជាជនមិនស្គាល់ ឬនៅខ្លួនទទេ ឬឈឺ ឬជាប់គុក ហើយមិនបានបម្រើព្រះអង្គពីអង្កាល់?’។ Khmer Christian Bible ពេលនោះ ពួកគេនឹងទូលតបដែរថា ព្រះអម្ចាស់អើយ! តើកាលយើងខ្ញុំឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកក្រៅ ឬនៅអាក្រាត ឈឺ ឬជាប់គុកនោះ យើងខ្ញុំមិនបានបម្រើព្រះអង្គពីកាលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏ទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬស្រេក ជាអ្នកដទៃ ឬនៅអាក្រាត ឈឺ ឬជាប់គុក ហើយមិនបានទៅបម្រើព្រះអង្គពីអង្កាល់?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនោះនាំគ្នាទូលព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់?”។ អាល់គីតាប ពួកនោះនាំគ្នាសួរស្តេចថា “អម្ចាស់អើយ! តើយើងខ្ញុំបានឃើញស្តេចឃ្លាន ឃើញស្តេចស្រេក ឃើញស្តេចជាជនបរទេស ឃើញស្តេចគ្មានសម្លៀកបំពាក់ ឃើញស្តេចឈឺ ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយសោះពីអង្កាល់?”។ |
ធ្វើដូចម្តេចឲ្យឯងបានថា ឯងមិនសៅហ្មងទេ ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ ដូច្នេះ ចូរមើលស្នាមផ្លូវដែលឯងដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលឯងបានធ្វើនោះចុះ ឯងជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា
ប៉ុន្តែឯងថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីខ្ញាល់របស់ទ្រង់បានបែរចេញពីខ្ញុំហើយ មើល អញនឹងកាត់ទោសឯងដោយព្រោះឯងថា ឯងគ្មានធ្វើបាបឡើយដូច្នេះ
ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា
ឯងរាល់គ្នានាំឲ្យព្រះយេហូវ៉ារំខានព្រះហឫទ័យដោយពាក្យសំដីរបស់ឯង ទោះបើយ៉ាងនោះ ក៏ឯងរាល់គ្នាសួរថា យើងបាននាំឲ្យទ្រង់រំខានព្រះទ័យឯណា គឺដោយឯងរាល់គ្នាថា អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ាហើយ ទ្រង់ក៏សព្វព្រះហឫទ័យនឹងគេ ឬថា តើព្រះនៃសេចក្ដីយុត្តិធម៌ទ្រង់នៅឯណា។
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់
អ្នកណាដែលទទួលហោរា ពីព្រោះជាហោរា អ្នកនោះនឹងបានរង្វាន់ ដូចជារង្វាន់របស់ហោរា ឯអ្នកណាដែលទទួលមនុស្សសុចរិត ពីព្រោះជាមនុស្សសុចរិត នោះនឹងបានរង្វាន់ ដូចជារង្វាន់របស់មនុស្សសុចរិតដែរ
អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ
នោះទ្រង់នឹងមានបន្ទូលតបថា អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ
មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត
នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី
តែអ្នកនោះចង់សំដែងខ្លួនជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ