ម៉ាថាយ 25:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល43 កាលយើងជាជនមិនស្គាល់ អ្នករាល់គ្នាមិនទទួលយើង; កាលយើងនៅខ្លួនទទេ អ្នករាល់គ្នាមិនស្លៀកពាក់ឲ្យយើង; ហើយកាលយើងឈឺ និងជាប់គុក អ្នករាល់គ្នាមិនមើលថែយើងទេ’។ សូមមើលជំពូកKhmer Christian Bible43 កាលខ្ញុំជាអ្នកក្រៅ អ្នករាល់គ្នាមិនបានស្វាគមន៍ខ្ញុំ កាលខ្ញុំនៅអាក្រាត អ្នករាល់គ្នាមិនបានស្លៀកពាក់ឲ្យខ្ញុំ ហើយកាលខ្ញុំឈឺ និងជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខខ្ញុំទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 កាលយើងជាអ្នកដទៃ អ្នករាល់គ្នាមិនបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់យើង ក៏ឈឺ ហើយជាប់គុក អ្នករាល់គ្នាមិនបានមកសួរសុខទុក្ខយើងសោះ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ សូមមើលជំពូកអាល់គីតាប43 កាលយើងជាជនបរទេសអ្នករាល់គ្នាពុំបានទទួលយើងឲ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឲ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ាជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលទាស់នឹងពួកអ្នកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំ ដូច្នេះថា ឯងរាល់គ្នាបានកំចាត់កំចាយហ្វូងចៀមរបស់អញ ហើយបណ្តេញចេញបង់ ឥតមើលរក្សាវាឡើយ ដូច្នេះ អញនឹងទំលាក់អំពើអាក្រក់របស់ឯងរាល់គ្នាទៅលើឯងវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា