ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 2:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

«មាន​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“មាន​ឮ​សំឡេង​ពី​រ៉ាម៉ា ជា​សំឡេង​ទំនួញ ​និង​សំឡេង​ទុក្ខព្រួយ​យ៉ាងខ្លាំង​។ រ៉ាជែល​កំពុង​យំសោក​នឹង​កូន​ៗ​របស់​នាង នាង​មិន​ព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដ្បិត​ពួកគេ​មិន​នៅ​ទៀត​ទេ” ។

សូមមើលជំពូក

Khmer Christian Bible

«គេ​ឮ​សំឡេង​នៅ​ភូមិ​រ៉ាម៉ា​ ជា​ការ​ទ្រហោ​យំ​ និង​ការ​កាន់​ទុក្ខ​សោកសៅ​ ឯ​នាង​រ៉ាជែល​ទ្រហោ​យំ​ដោយ​ព្រោះ​កូន​ឥត​ក្សាន្ត​ចិត្ត​សោះ​ ដ្បិត​កូន​របស់​នាង​បាន​ស្លាប់​អស់​ហើយ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​អាណិត​កូន​របស់​នាង ហើយ​មិន​ព្រម​ឲ្យ​គេ​កម្សាន្ត​ចិត្ត​សោះ ព្រោះ​កូន​របស់​នាង​ស្លាប់​អស់​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ» ។

សូមមើលជំពូក

អាល់គីតាប

«មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោក‌សៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​ឲ្យ​នរណា​សំរាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»។

សូមមើលជំពូក



ម៉ាថាយ 2:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​វិល​ទៅ​ឯ​បង​ប្អូន​ប្រាប់​ថា ក្មេង​នោះ​បាត់​ទៅ​ហើយ ចុះ​ឯ​ខ្ញុំ តើ​នឹង​ទៅ​ឯ​ណា


យ៉ាកុប​ជា​ឪពុក​និយាយ​ថា ឯង​រាល់​គ្នា​បាន​បំបាត់​កូន​អញ​ទៅ គឺ​យ៉ូសែប​មិន​នៅ​ទៀត ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​ឯង​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត​ឬ សេចក្ដី​ទាំង​នេះ​ជា​ទំនាស់​នឹង​អញ​ហើយ


ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក‌រលួយ​ទៅ អើ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ នោះ​តើ​គេ​នៅ​ឯ​ណា


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ នឹង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កំសាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ


ពី​ព្រោះ​ខ្ញុំ​បាន​ឮ​សំឡេង​១ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​នឹង​សំរាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សំរាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​នៃ​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សំឡាប់​នេះ។


ទ្រង់​ក៏​បើក​ត្រដាង​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ នោះ​ឃើញ​មាន​សរសេរ​ទាំង​ខាង​ក្នុង នឹង​ខាង​ក្រៅ​ផង មាន​កត់​ទុក​សុទ្ធ​តែ​ជា​ពាក្យ​ទំនួញ ពាក្យ​សោក‌សៅ នឹង​សេចក្ដី​វេទនា​ទទេ។


នោះ​បាន​សំរេច​សេចក្ដី​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា


ឯ​មនុស្ស​ទាំង​អស់ គេ​កំពុង​តែ​យំ​សោក​សង្រេង​នឹង​នាង តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​យំ​អី នាង​មិន​មែន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ


រួច​ខ្ញុំ​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់​កណ្តាល​មេឃ ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា វេទនា វេទនា វេទនា​ហើយ ដល់​អស់​មនុស្ស​ដែល​នៅ​ផែនដី ដោយ​ព្រោះ​សូរ​ត្រែ​របស់​ទេវតា​ទាំង​៣ ដែល​រៀប​នឹង​ផ្លុំ​ទៀត។