គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះ គេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ
ម៉ាថាយ 11:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ ព្រះគម្ពីរខ្មែរសាកល ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។ Khmer Christian Bible ថា យើងផ្លុំខ្លុយឲ្យពួកឯង ប៉ុន្ដែពួកឯងមិនរាំ ហើយយើងស្មូត្រ ប៉ុន្ដែពួកឯងមិនទួញសោកសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនព្រមរាំទេ យើងបានទ្រហោយំ ក៏ឯងមិនបានកាន់ទុក្ខដែរ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូត្របទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ”។ អាល់គីតាប “យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូតបទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ”។ |
គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះ គេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ
ស្រេចហើយ បណ្តាជនទាំងអស់ក៏ដង្ហែអង្គឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្ដីត្រេកអររីករាយជាខ្លាំង ដល់ម៉្លេះបានជាផែនដីក៏ខ្ទរ ដោយសូរសព្ទអឺងកងរបស់គេ។
នោះឯងរាល់គ្នានឹងច្រៀងចំរៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល
ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ អញនឹងសង់ឯងឡើងវិញ នោះឯងនឹងបានតាំងនៅ ឯងនឹងបានតាក់តែងដោយក្រាប់ជាថ្មីទៀត ព្រមទាំងចេញទៅលោតកញ្ឆេងជាមួយនឹងពួកអ្នកដែលលេងសប្បាយ
តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា
ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែនឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ
រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ នឹងមនុស្សសន្ធឹកកំពុងតែឆោឡោ
គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំសោះ
ឯមនុស្សទាំងអស់ គេកំពុងតែយំសោកសង្រេងនឹងនាង តែទ្រង់មានបន្ទូលថា កុំយំអី នាងមិនមែនស្លាប់ទេ គឺនាងដេកលក់ទេតើ