ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់។
ម៉ាថាយ 1:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបក្រោកពីដំណេក ក៏ធ្វើដូចដែលទូតសួគ៌របស់ព្រះអម្ចាស់បានបង្គាប់គាត់ គឺគាត់ទទួលនាងជាប្រពន្ធ Khmer Christian Bible បន្ទាប់ពីលោកយ៉ូសែបក្រោកពីដំណេក គាត់ក៏ធ្វើតាមដូចដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺគាត់បានទទួលយកប្រពន្ធរបស់គាត់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយ៉ូសែបភ្ញាក់ពីដេកឡើង លោកក៏ធ្វើតាមពាក្យដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺលោកបានយកនាងធ្វើជាប្រពន្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា អាល់គីតាប លុះយូសុះភ្ញាក់ឡើង គាត់ក៏ធ្វើតាមបង្គាប់ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ គឺគាត់ទទួលនាងម៉ារីយំមកធ្វើជាភរិយា |
ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់។
ឯម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់
រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនា នោះតែងលាងសំអាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
«មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ
តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។
បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ
នោះមើល មានទេវតានៃព្រះអម្ចាស់ឈរខាងគាត់ ក៏មានពន្លឺផ្សាយមកក្នុងគុក ទេវតានោះក៏គោះពីខាងចំហៀង ដាស់គាត់ឡើងថា ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ